ពេជ្រ សម្បត្តិ និង ធន់ វណ្ណា និងត្រូវ តទល់គ្នាសារជាថ្មី ដើម្បីជំរះចិត្ត

តាមរយះសង្វៀន Krud Kun Khmer ដែលរៀបចំឡើងដោយស្ថាននីយន៍ទូរទស្សន៍ ទទក អ្នកទាំងពីរបានប្រគួតគ្នាម្តងរួចមកហើយ ដោយ ពេជ្រ សម្បត្តិ បានយកឈ្នះ ធន់ វណ្ណា ដោយពិន្ទុ លទ្ធផល ៤ ទល់ និង ១ ។ ដោយកាលនោះក្រោយចប់ការប្រគួតភ្លាម ធន់ វណ្ណា តាមរយះបទសម្ភាសន៍ បានប្រាប់ថា ដៃ ពេជ្រ មិនធ្ងន់ក្នុងការផ្តួលអោយរូបគេសន្លប់បានទេ ទើបធ្វើអោយគេអាចឈរតទល់ រហូតដលើចប់ ប្រាំទឹក និង ក៏ហ៊ានដូយដៃគ្នានៅក្នុងទឹកប្រាំមួយប្រាវផងដែរ។ លើសពីនេះទៅទៀត លោកគ្រូ ធន់ សុភា ដែលជាគ្រូបង្វិកផ្ទាល់ របស់ធនវណ្ណា បានផ្តល់បទសម្ភាសន៍ ថាកូនសិស្សខ្លួនចាញ់ ដោយសារតែ វណ្ណា ចង់ជំនះចិត្តអ្នកគាំទ្រពេក មិនព្រមយកយុទ្ធសាស្រ្ត ដែលលោកបានបង្ហាត់ ទៅបញ្ជេញនៅលើសង្វៀន ដោយចង់សាកកណ្តាប់ដៃទើបរូបគេចាញ់ សម្បត្តិ លើសពីនេះ លោកបានលើកឡើងទៀតថា ការប្រគួតនេះ មិនមានអ្នកណា មានប្រៀបជាងអ្នកណាទេ គី វណ្ណាថែមទាំងបាយគ្របលើ សម្បត្តិ ទៀតផង។

ការលើកឡើងនេះទើបធ្វើអោយ មានការបញ្ជេញមតិជាច្រើននៅលើបណ្តាញសង្គម ធ្វើអោយលោកគ្រូ ពេជ្រ សុផាន់ អោយ ធន់ វណ្ណា រើស រវៀង ហ្គង់ MMA ឬ អំបោះឆៅបើចង់ដាច់ស្រេច។

ទទួលយកថាមពលជាមួយគ្រុដ
ពេលវេលាល្អ ពេលវេលាជាមួយគ្រុឌ
Vattanac Brewery
Vattanac Premium Beer exists to spark limitless Cambodian joy that brings people
Boostrong Kun Khmer
Boostrong ជួយគុនខ្មែរ អ្នកខ្លាំងពូកែ Boostrong អោយឡាន