ដូចទៅនិងមតិភាគច្រើនរបស់បងប្អូនដែលជាអ្នកតាមដានគុនខ្មែរ នៅលើបណ្តាញសង្គមថា ក្របីព្រៃនៅតែអាចមានប្រៀបលើ ស្តេចតុកែមែន។ យុទ្ធសាស្រ្ត ស្តេចតុកែ មិនអាចយកឈ្នះសម្បិត្តិបានទេ។
មួយប្រគួតមុននេះពិតជាកក្រើក ទឹកដីខេត្តបន្ទាយមានជ័យ ហើយជាគូដែលអ្នកគាំទ្រគុនខ្មែរ រងចាំគ្រប់គ្នា។ ឃើញថា វណ្ណាមកលើកនេះ គេបានផ្លាស់ប្តូរទម្រង់ប្រយុទ្ធ ខុសគ្នាខ្លះៗពីជំនួបលើកមុន ដោយចាប់ផ្តើមទឹកភា្លមគេចូលទៅតោង ក្របៃព្រៃយកតែម្តង ដូចទៅនឹងជំនួបជាមួយគិទិដែរ។
គូសបញ្ជាក់ផងដែរថា មុនពេលការប្រគួតនេះមកដល់ អ្នកទាំងពីអុកឡុក ពីភពគុនខ្មែរ យ៉ាងកក្រោក ពីការចរចារលក្ខណ្ឌនៃការប្រគួត ដោយលោកគ្រូពេជ្រ សុផាន់ ជាមួយនិងអ្នកគាំទ្រលើសលប់ ចង់អោយអ្នកទាំងពីរជួបគ្នាដោយវា ហ្គង់ MMA ឬ អំបោះឆៅ ដោយចង់អោយដាច់ស្រេច ពីសំណាក់ អ្នកគាំទ្រ តែត្រូវបានបដិសេធដោយស្តេចតុកែ និងគ្រូបង្វិក។